ទំព័រដើមច្បាប់ម៉េហ្គាន

សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការរបស់ក្រសួងយុត្តិធម៌រដ្ឋកាលីហ្វ័រញ៉ាដែលមានចុះបញ្ជីពិរុទ្ធជនផ្លូវ ភេទដែលមានការចុះឈ្មោះ និងជ្រើសរើសជាមុន ។ព័ត៌មានទទួលបានក្នុងគេហទំព័រនេះគឺយោងតាមព័ត៌មានដែលផ្តល់ដោយភ្នាក់ងារច្បាប់ រដ្ឋាភិបាលទប់ស្កាត់បទឧក្រិដ្ឋក្នុងតំបន់ និងអង្គភាពយុត្តិធម៌បទល្មើសដទៃទៀត ។ ដោយយោងតាមចច្បាប់ រដ្ឋកាលីហ្វ័រញ៉ា ក្រសួងយុត្តិធម៌ ត្រូវបានផ្តល់សមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានច្បាស់លាស់លើជនដែលត្រូវបានតម្រូវឱ្យចុះឈ្មោះជាពិរុទ្ធជនផ្លូវភេទក្នុងរដ្ឋកាលីហ្វ័រញ៉ា ។ អាសយដ្ឋានស្នាក់នៅជាក់លាក់ត្រូវបានបង្ហាញច្រើនជាង ។ 42,074 ពិរុទ្ធជន ។ ព័ត៌មានបន្ថែម 11,681 ពិរុទ្ធជន ត្រូវបានបញ្ចូលក្នុងគេហទំព័រនេះជាមួយនឹងការបង្ហាញតាមលេខកូដតំបន់ ទីក្រុង និងប្រទេស ។ ដោយយោងតាមក្រមព្រហ្មទណ្ឌលេខ § ២៩០.៤៦ ព័ត៌មានស្ថិតក្នុងភាពប្រហាក់ប្រហែល ។ 36,552ពិរុទ្ធជន ដទៃទៀតមិនត្រូវបានរាប់បញ្ចូលក្នុងគេហទំព័រ និងមិនអាចផ្សព្វផ្សាយតាម អ៊ីនធើណេតនោះទេ ប៉ុន្តែត្រូវបានដឹងដោយបុគ្គលិកភ្នាក់ងាររដ្ឋាភិបាលទប់ស្កាត់ឧក្រិដ្ឋកម្ម ។ ក្រសួងយុត្តិធម៌មិនអាចធានានូវព័ត៌មានរបស់ពិរុទ្ធជនផ្លូវ ភេទត្រូវបានបង្ហាញលើគេហទំព័រដទៃនោះទេ ។ គេហទំព័រពិរុទ្ធជនផ្លូវ ភេទមួយចំនួនទទួលព័ត៌មានពីប្រភពក្រៅផ្លូវការដែលអាចមានព័ត៌មានហួសសម័យ ។ ព័ត៌មានដែលមានលើគេហទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាព ជារៀងរាល់ថ្ងៃ និងត្រូវបានដកស្រង់ពីឃ្លាំងផ្ទុកទិន្នន័យទូទាំងរដ្ឋដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយភា្នក់ងាររដ្ឋាភិបាលទប់ស្កាត់ឧក្រិដ្ឋកម្ម ។

ពេលដែលអ្នកបានអាន និងទទួលយល់ព្រមតាមសេចក្តីបដិសេធនៅទំព័របន្ទាប់ អ្នកអាចស្វែងរកទិន្នន័យដោយឈ្មោះជាក់លាក់របស់ពិរុទ្ធជនផ្លូវ ភេទ ទទួលយកតាមលេខកូដតំបន់ និងបញ្ជីទីក្រុង/ប្រទេស ទទួលយកតាមព័ត៌មានជីវប្រវត្តិផ្ទាល់ខ្លួនលម្អិតរបស់អ្នកចុះឈ្មោះម្នាក់ និងប្រើប្រាស់ កម្មវិធីផែនទីរបស់យើងដើម្បីស្វែងរកសង្កាត់របស់អ្នក ឬកន្លែងណាមួយទូទាំងរដ្ឋដើម្បីកំណត់អំពីទីតាំងច្បាស់លាស់នៃអ្នកចុះឈ្មោះទាំងនោះដែលច្បាប់អនុញ្ញតឱ្យយើងបង្ហាញពីអាសយដ្ឋានស្នាក់នៅ ។ តាមច្បាប់ ពិរុទ្ធជនផ្លូវ ភេទដែលបានចុះឈ្មោះត្រូវបានហាមឃាត់ពីការបើកមើលព័ត៌មាននៅលើគេហទំព័រពិរុទ្ធជនផ្លូវ ភេទ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកចុះឈ្មោះត្រូវបានអនុញ្ញាតិឱ្យបើកមើលព័ត៌មានដែលត្រូវបានផ្តល់នៅលើទំព័រដើមច្បាប់ម៉េហ្គាន ។

មិនមែនពិរុទ្ធជនគ្រប់រូបសុទ្ធតែ បានទទួលការចាប់ខ្លួន និងទទួលការផ្ដន្ទាទោសទេ។ បទល្មើសផ្លូវភេទភាគច្រើន គឺត្រូវបានធ្វើឡើងទៅដោយក្រុមគ្រួសារ មិត្តភ័ក្ត ឬអ្នកស្គាល់គ្នារបស់ជនរងគ្រោះ។ ត្រូវតែចុចការដាក់ភ្ជាប់ នៅខាងឆ្វេង ដើម្បីទទួលព័ត៌មានបនែ្ថមអំពីវិធីការពារខ្លួនអ្នក និងគ្រួសាររបស់អ្នក ការពិតស្តីអំពីពិរុទ្ធជនផ្លូវ ភេទ សំណួរដែលគេសួរជាញឹកញាប់ និងសេចក្ដីតម្រូវនៃការចុះឈ្មោះពិរុទ្ធជនផ្លូវ ភេទនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

គេហទំព័រនេះបង្ហាញថាអ្នកចុះឈ្មោះមួយចំនួនបច្ចុប្បន្ននេះស្ថិតក្នុងបទល្មើសនៃតម្រូវការចុះឈ្មោះរបស់ពួកគេ ។ រាល់ព័ត៌មានទាំងឡាយណាដែលអ្នកអាចមានអំពីបុគ្គលទាំងនេះគួរតែត្រូវបានរាយការណ៍ទៅភ្នាក់ងាររដ្ឋាភិបាលទប់ស្កាត់ឧក្រិដ្ឋកម្មក្នុងតំបន់របស់អ្នក ។

ប្រុងប្រយ័ត្នៈ មិនមានសេវាកម្មតាមរយៈក្រុមហ៊ុនឯកជនណាមួយដែលអាចលុបអ្នកចុះឈ្មោះចេញពីគេហទំព័រនេះបានទេ ។ ដើម្បីលុបឈ្មោះចេញពីគេហទំព័រនេះបាន ទាល់តែអ្នកចុះឈ្មោះត្រូវដាក់ពាក្យស្នើសុំការដកចេញជាមួយនឹង DOJ ហើយប្រសិនបើពួកគេឆ្លើយតបតាមការទាមទាររបស់ក្រមព្រហ្មទណ្ឌរដ្ឋកាលីហ្វ័រញ៉ា មាត្រា ២៩០.៤៦ (e)បាន DOJ នឹងដកឈ្មោះពួកគេចេញពីគេហទំព័រនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ បុគ្គលដែលអាចរៀបចំឯកសារឱ្យ ឬត្រូវបានអនុញ្ញាតឲ្យដកចេញពីគេហទំព័រលើបណ្តាញអ៊ីធើណេតនេះបានគឺមិនត្រូវបានដកពីតួនាទីរបស់គាត់ក្នុងការចុះឈ្មោះជាពិរុទ្ធជនផ្លូវ ភេទដោយយោងតាមមាត្រា ២៩០ និងពីបញ្ញត្តិច្បាប់ធរមានផ្សេងពីនេះណាមួយនោះឡើយ ។http://oag.ca.gov/fingerprints/security.

ការមើលដ៏ប្រសើរបំផុត

ចរន្តពន្លឺផ្ទាំងកញ្ចក់ 1024 x 768 pixels ឬច្រើនជាង Internet Explorer 5.0 ឬច្រើនជាង Netscape 6.1 ឬច្រើនជាង

ចូលទៅ Site រកទីកន្លែងពិរុទ្ធជនផ្លូវ ភេទច្បាប់ម៉េហ្គានរដ្ឋកាលីហ្វ័រញ៉ា។